នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ,លោកគីម ទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង"ដើម្បីបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥" ជាមួយលោកអនុប្រធានមន្ទីរ លោក/លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីក្រោមឱវាទទាំងអស់ ដើម្បីបង្កើននូវប្រសិទ្ធភាពក្នុងការអនុវត្តការងារអោយទាន់ពេលវេលា ធ្វើការដោះស្រាយបញ្ហាប្រឈមនានា និងលើកទិសដៅការងារបន្តរបស់ការិយាល័យជំនាញនីមួយៗ។
បន្ថែមលើនេះ លោកប្រធានមន្ទីរ បានអោយមន្ត្រី ធ្វើបទបង្ហាញ ស្តីពីកិច្ចប្រជុំផ្សេងៗដែលបានចូលរួម ក្រោមចាត់តាំងរបស់លោកប្រធាន លើកទ្បើងយកមកចែករំលែកជូនមន្ត្រីទាំងអស់គ្នាផងដែរ មានដូចជា៖
លោក ជិន សុខនៅ ធ្វើបទបង្ហាញស្តីពី៖ ប្រជុំពិគ្រោះយោបល់លើរបាយការណ៍ “ការពង្រឹងលំហរហិរញ្ញវត្ថុសាធារណៈពី ទិដ្ឋភាពចំណូលមិនមែនសារពើពន្ធ” ។
លោក គុង ឆៃអេង ធ្វើបទបង្ហាញស្តីពី៖ ប្រជុំដើម្បីពិនិត្យវឌ្ឍនភាព និងបច្ចុប្បន្នភាពសូចនាករពាក់ព័ន្ធនឹងការធ្វើបណ្ណកម្ម សិទ្ធដីរដ្ឋ ក្នុងផែនការសកម្មភាពឆ្នាំ២០២៥ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
កញ្ញា ថន ចាន់ធី ធ្វើបទបង្ហាញស្តីពី៖ សិក្ខាសាលាស្តីពី “ការផ្សារភ្ជាប់ការអនុវត្តក្របខណ្ឌគ្រប់គ្រងនិងអភិវឌ្ឍធនធាន មនុស្សឆ្នាំ២០២៤-២០២៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយនឹងវិធានការគន្លឹះនៃកម្មវិធីកែទម្រង់ រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា” ។
លោក វណ្ណា ស៊ាងឃី ធ្វើបទបង្ហាញស្តីពី៖ វគ្គបណ្តុះបណ្តាលស្តីពីជំនាញ KPI “KPI Professional” ។
លោក គុង ឆៃអេង ធ្វើបទបង្ហាញស្តីពី៖សិក្ខាសាលាផ្សព្វផ្សាយថ្នាក់តំបន់ស្តីពី “ដំណើរការសិក្សាប្រមូលព័ត៌មាន និងទិន្នន័យ ឱកាស និងបញ្ហាប្រឈម ដើម្បីរៀបចំគោលនយោបាយម្រេចកម្ពុជា” ។
លោក ជិន សុខនៅ ធ្វើបទបង្ហាញស្តីពី៖ សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការជំរុញការប្រើប្រាស់ផលិតផលថ្មអារក្នុងស្រុក។
កញ្ញា កាន បុប្ផា ធ្វើបទបង្ហាញស្តីពី៖ សិក្ខាសាលាផ្សព្វផ្សាយក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ដើម្បីអនុវត្ត កម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍។