ភ្នំពេញ៖នាព្រឹកថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២៥, នៅសាលសន្និបាតកោះពេជ្រ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើក «ការតាំងពិព័រណ៌ផលិតផលខ្មែរ ឆ្នាំ២០២៥ ក្រោមប្រធានបទ ៖ ពង្រឹង និង ពង្រីកផលិតផលក្នុងស្រុក»។