ក្រុងសួង៖នាថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោក រ័ត្ន ច័ន្ទសុភា ប្រធានសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំប្រទេសកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារវះកាត់ សម្ភព និងរោគស្ត្រី មន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ ដោយមានការឧបត្ថម្ភ សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ស្ថិតនៅមន្ទីរពេទ្យបង្អែកក្រុងសួង ខេត្តត្បូងឃ្មុំ។