នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះកិច្ចសន្យាទិញលក់ពោតក្រហម និងស្រូវស្រងែថ្មី រវាងសហគមន៍កសិកម្មជីរោទិ៍រុងរឿង និងក្រុមហ៊ុនអាហ្គ្រោ ឃីង ត្រេឌីង ឯ.ក (AGRO KING TRADING CO.LTD) និងក្រុមហ៊ុន អ៊ិលប៊ីអិន អង្ករ (កម្ពុជា) នៅសាលប្រជុំសណ្ឋាគារ ភី អេន ធី ផាលេស ខេត្តត្បូងឃ្មុំ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រុមហ៊ុនអាហ្គ្រោ ឃីង ត្រេឌីង ឯ.ក (AGRO KING TRADING CO.LTD) ទទួលទិញពោតក្រហមពី សហគមន៍កសិកម្មជីរោទិ៍រុងរឿង ដោយចុះកិច្ចសន្យាទិញលក់ពោតក្រហមស្ងួតចំនួន១០៥០តោន។ ចំណែកក្រុមហ៊ុន អិល ប៊ី អិន អង្ករ កម្ពុជា បានចុះកិច្ចសន្យា ទិញ លក់ ស្រូវចំណីប្រភេទពូជស្រូវសែនក្រអូប០១ និងស្រូវស្រងែថ្មី រវាងសហគមន៍កសិកម្មកសិកររុងរឿងផងដែរ។