ជ្រើសរើសភាសា: Khmer Khmer English English
ពិធីបើកការដ្ឋានសាងសង់អគារសិក្សា ១ខ្នងនៅវិទ្យាល័យ ហេង សំរិន ចក ស្ថិតក្នុងឃុំចកស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៩ ខែមិថុនា ឆ្នាំ ២០២៣

នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបើកការដ្ឋានសាងសង់អគារសិក្សា ១ ខ្នងនៅវិទ្យាល័យ ហេង សំរិន ចក ស្ថិតក្នុងឃុំចកស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ ។

សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍លើកឡើងថា "វិស័យអប់រំ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ" ។សម្តេចបន្តថាហេតុនេះហើយទើបនៅគ្រប់ឃុំ សង្កាត់ ស្រុក មិនថានៅទីប្រជុំជន ឬទីជនបទដាច់ស្រយាល រាជរដ្ឋាភិបាលបានរៀបចំឱ្យមានសាលារៀនចាប់តាំងពីកម្រិតមតេ្តយ្យសិក្សា រហូតដល់កម្រិតវិទ្យាល័យ និងស្ទើរតែគ្រប់ខេត្ត-ក្រុង មានរហូតដល់កម្រិតសាកលវិទ្យាល័យ។ ជាក់ស្តែងនៅមូលដ្ឋានឃុំចកស្ថិតក្នុង ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំនេះជាដើម។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា វិស័យអប់រំដែលជាវិស័យគន្លឹះ និងអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានារបស់រាជរដ្ឋាភិបាល ដែលទាំងក្នុងអតីតកាល បច្ចុប្បន្នកាល និងទៅអនាគតដោយបានដាក់ចេញ និងកំណត់យ៉ាងច្បាស់ នូវគោលនយោបាយអាទិភាពសម្រាប់ការអភិវឌ្ឍជាតិ ដែលក្នុងនោះរួមមាន “មនុស្ស ទឹក ផ្លូវ ភ្លើង និងការបង្ខិតសាលារៀន” ឱ្យទៅជិតនឹងប្រជាពលរដ្ឋ។

អត្ថបទ និងរូបភាពពី៖រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង