ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំស្តីពី ”ការណែនាំ និងការពង្រឹងការអនុវត្តមុខងារអប់រំដល់រដ្ឋបាលក្រុង-ស្រុក”
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០១ ខែមិថុនា ឆ្នាំ ២០២៣

នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកំពត។

-----------------------

លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ និងលោកអនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំស្តីពី ”ការណែនាំ និងការពង្រឹងការអនុវត្តមុខងារអប់រំដល់រដ្ឋបាលក្រុង-ស្រុក” ក្រោមអធិបតីភាពឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានការចូលរួមពីតំណាង៖ លេខាធិការដ្ឋាន គ.ជ.អ.ប, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងមុខងារសាធារណៈ, តំណាងរដ្ឋបាលខេត្ត, ប្រធានក្រុមប្រឹក្សាក្រុង-ស្រុក, អភិបាល និងអភិបាលរងក្រុង-ស្រុក, ប្រធានការិ.អប់រំ និងការិ.ហិរញ្ញវត្ថុក្រុង-ស្រុក, និងប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ នៃខេត្តកំពត, ខេត្តកែប, ខេត្តព្រះសីហនុ, ខេត្តកោះកុង និងខេត្តតាកែវ សរុបចំនួន២១១រូប។

កិច្ចប្រជុំនេះ មានគោលបំណងផ្តល់ការណែនាំ តម្រង់ទិសដល់រដ្ឋបាលក្រុង-ស្រុក និងអ្នកពាក់ព័ន្ធក្នុងការអនុវត្តមុខងារអប់រំដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក តាមរយៈអនុក្រឹត្យលេខ ១៨២ ១៨៣ និង១៨៤ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ។


ព័ត៌មានទាក់ទង