នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ,ក្រុមការងារ វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ - Economics and Finance Institute បានជួបប្រជុំ ជាមួយតំណាងរដ្ឋបាលខេត្ត និងមន្ទីរជំនាញជុំវិញខេត្ត នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ។
******ក្នុងគោលបំណង******
សិក្សាវាយតម្លៃដើម្បីកំណត់ ៖
-ចំនួនមន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៤
-តម្រូវការបណ្តុះបណ្តាលវិក្រឹតការ ឆ្នាំ២០២៥
-និងតម្រូវការបណ្តុះបណ្តាលវិក្រឹតការប៉ាន់ស្មានសម្រាប់ឆ្នាំ២០២៦-២០២៧
✍️សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតវញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ជូនមន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈសម្រាប់គាំទ្រ និងអនុវត្តការកែទម្រង់ការគ្រប់គ្រងហិញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ប្រកបដោយប្រសិទ្ធភាព និងស័ក្តសិទ្ធភាព។