បើផ្អែកតាមទស្សនវិស័យសេដ្ឋកិច្ចរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)
បោះផ្សាយក្នុងខែ មេសា ឆ្នាំ ២០២៥, សេដ្ឋកិច្ចសកល
ត្រូវបានវាយតម្លៃថានឹងសម្រេចបាននូវកំណើនថមថយជាងការរំពឹងទុក
ក្នុងរង្វង់ប្រមាណ ២,៨% ក្នុងឆ្នាំ ២០២៥ និង ៣,០% ក្នុងឆ្នាំ ២០២៦
ពោលគឺទាបជាងការវាយតម្លៃ នៅខែ មករា កន្លងទៅ ដែលស្ថិតក្នុងរង្វង់ ៣,៣%
ដូចគ្នា សម្រាប់ឆ្នាំ ២០២៥ និង ២០២៦ ។ ការណ៍ នេះ
ឆ្លុះបញ្ចាំងពីការរំពឹងទុកកម្មវិបាកជាអវិជ្ជមាននៃការកើនឡើងចរន្តគាំពារនិយម
ដែលស្តែងចេញ ជាពិសេសតាមរយៈការដំឡើងពន្ធគយ (Broad-based tariff hike)
និងពន្ធគយបដិការ (Reciprocal tariff),
ដែលនឹងបន្ទច់បង្អាក់ដល់ចលនការនៃកំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេសជាច្រើន
ដូចជា សហរដ្ឋអាម៉េរិក, សហភាពអឺរ៉ុប ចិន និង ប្រទេសអាស៊ាន ជាដើម ។
ស្រដៀងទៅនឹងទស្សនវិស័យសេដ្ឋកិច្ចសកល
និងតំបន់ដែរ, សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងមាន កំណើនថមថយ ក្នុងអត្រា ៥,២%
ក្នុងឆ្នាំ ២០២៥ និង ៥,០% ក្នុងឆ្នាំ ២០២៦ ដោយសារការរំពឹង ផលជះជាអវិជ្ជមាន
ជាពិសេសមកលើវិស័យបម្រើការនាំចេញ, ពោលគឺទាបជាកំណើនឆ្នាំ ២០២៤ ដែល សម្រេចបាន
៦,០% នាពេលកន្លងទៅ ។ ក្នុងនោះ, វិស័យឧស្សាហកម្ម រំពឹងថានឹងមាននិន្នាការថមថយ
បន្តិច ជាមួយនឹងអត្រាកំណើន ៧,៨% និង ៧,១% ក្នុងឆ្នាំ ២០២៥ និង ២០២៦
រៀងគ្នា ដោយសារ ការថមថយសន្ទុះនៃកំណើនអនុវិស័យកាត់ដេរ
បណ្តាលមកពីការស្រកស្រុតតម្រូវការសកល ពោល

Khmer
English
ទំព័រដើម