កិច្ចប្រជុំចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីការបង្កើតទីក្រុងសម្ព័ន្ធមេត្រីភាព រវាងរដ្ឋបាលខេត្តត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងរ៉ូឆេស្ទ័រ រដ្ឋមីនីសូតា សហរដ្ឋអាមេរិក
ត្បូងឃ្មុំ៖ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ លោកគីម ទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមកិច្ចប្រជុំចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីការបង្កើតទីក្រុងសម្ព័ន្ធមេត្រីភាព រវាងរដ្ឋបាលខេត្តត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងរ៉ូឆេស្ទ័រ រដ្ឋមីនីសូតា សហរដ្ឋអាមេរិកក្រោមអធីបតីដ៌ខ្ពង់ខ្ពស់ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងម៉ិចស៊ិច និងលោកស្រី ប៊ិនលី សុគន្ធា ប្រធានសម្ព័ន្ធមេត្រីភាព ទីក្រុងរ៉ូឆេស្ទ័រ រដ្ឋមីនីសូតាផងដែរ។
កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រនេះ ធ្វើឡើងក្នុងគោលបំណង៖
-រឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងពីរ។
-ផ្លាស់ប្តូរបទពិសោធន៍លើវិស័យសុខាភិបាល (ដែលទីក្រុងរ៉ូឆេស្ទ័រ ជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រឈានមុខគេលើលោក)។
-ជំរុញការអភិវឌ្ឍលើវិស័យអប់រំ កសិកម្ម ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌។
ការចងសម្ព័ន្ធមេត្រីភាពនេះ គឺជាសញ្ញាណវិជ្ជមានថ្មីមួយទៀត ក្នុងការបើកទំព័រប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ លើកកម្ពស់វិស័យសុខាភិបាល អប់រំ វប្បធម៌ និងសេដ្ឋកិច្ច ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃទីក្រុងទាំងពីរ។
ព័ត៌មានទាក់ទង