កសិករក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំចែករំលែករបៀបចិញ្ចឹមឃ្មុំធម្មជាតិ ដែលជួយបន្ថែមចំណូល និងល្អទាំងដំណាំផងដែរ
កសិករនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ប្រកបមុខរបរចិញ្ចឹមឃ្មុំក្នុងប្រអប់ ឬកេះ តាមបែបធម្មជាតិ ដោយប្រើផ្ទាល់ដីចំការរបស់ខ្លួន ជាគន្លងការងារមានភាពច្នៃប្រឌិត។ វាធ្វើអោយកសិករទទួលបានផលពីរប្រភេទ គឺទាំងដំណាំ (ដូចជា ផ្លែឈើ ឬដំណាំផ្សេងៗ) និងទឹកឃ្មុំដែលមានគុណភាពល្អ។ ជាផ្នែកមួយនៃការអភិវឌ្ឍរបបផលិត បច្ចុប្បន្ន ទឹកឃ្មុំដែលផលិតឡើង ត្រូវបានផ្គត់ផ្គង់ទៅផ្សារទំនើបធំៗនៅក្នុងប្រទេស ដូចជាផ្សារទំនើប AEON, Lucky និងផ្សារចំណីអាហារផ្សេងៗទៀត។
របៀបចិញ្ចឹមឃ្មុំបែបធម្មជាតិនេះ គឺជាវិធីសាស្ត្រដែលមិនប៉ះពាល់ដល់បរិស្ថាន និងអាចចូលរួមជាមួយការកសិកម្មចម្រុះបានយ៉ាងល្អ។ វាជាការរួមបញ្ចូលយ៉ាងឆ្លាតវៃរវាងសេដ្ឋកិច្ចគ្រួសារ និងការអភិរក្សធម្មជាតិ។
រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
ព័ត៌មានទាក់ទង