ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំណែនាំ_ស្តីពីការបិទបញ្ចីចំណូលចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៥
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៣ ខែតុលា ឆ្នាំ ២០២៥

​​     ត្បូងឃ្មុំ៖ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយសារាចរណែនាំលេខ០១៣ សហវ.ស.រ.អថ ក្រោមអធិបតិភាពលោក គីមទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ ជូនដល់គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធភាព គណនេយ្យភាព សុក្រឹត្យភាព និងទាន់ពេលវេលានៃការអនុវត្តច្បាប់ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការងារអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៥។

      ក្នុងនោះផងដែរ លោក សែមសុខាទ្បៃ តំណាងអោយរតនាគារខេត្តត្បូងឃ្មុំ បានធ្វើបទបង្ហាញពី ខ្លឹមសារសំខាន់ៗ នៃសារាចរណែនាំលេខ០១៣ សហវ.សរ.អថ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ មានដូចជា៖

I.អំពីការបិទបញ្ចីចំណូល ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៥

ក.អំពីចំណូលថវិកាថ្នាក់ជាតិ

ខ.អំពីចំណាយថវិកាថ្នាក់ជាតិ

គ.អំពីចំណាយរជ្ជទេយ្យបុរេប្រទាន និងបុរេប្រទាន

ឃ.អំពីចលនាឥណទាន

ង.កិច្ចប្រតិបត្តិការថវិកាឆ្នាំ២០២៦

II.អំពីការធ្វើរបាយការណ៍បូកសរុបការងារអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៥

-របាយការណ៍ចំណូល ចំណាយថវិកាថ្នាក់ជាតិ និងចំណាយវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេសសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ (គំរូជាតារាងExcel)

ព័ត៌មានទាក់ទង