នាថ្ងៃចន្ទ ៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា គ.ស.២០២៥ វេលាម៉ោង ៨:៣០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស បានដឹកនាំក្រុមការងារថវិកាកម្រិតផ្ទៃក្នុងអង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៦ ជាមួយតំណាងអគ្គនាយកដ្ឋានថវិកា ដោយមានការអញ្ជើញចូលរួមពីតំណាងគ្រប់អង្គភាពថវិកាទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យនិងចរចាលើការរៀបចំគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៦ របស់ក្រសួងដើម្បីជាមូលដ្ឋានសម្រាប់កិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំ នាពេលខាងមុខ។