នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំរំដួល សាលាខេត្តត្បូងឃ្មុំ ,មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ បានជួយសម្របសម្រួល "កិច្ចប្រជុំស្តីពី ការពិនិត្យផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល ប្រចាំឆ្នាំ២០២៤ ជូនដល់មន្ទីរអង្គភាពជុំវិញខេត្ត" ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន ថាណូ អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការសាលាខេត្ត លោកប្រធានមន្ទីរ តំណាងមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ រដ្ឋបាលក្រុង-ស្រុក ឃុំ សង្កាត់ និងមន្ត្រីជំនាញអ្នកពាក់ព័ន្ធ សរុបចំនួន ១៥០នាក់។