ជ្រើសរើសភាសា: Khmer Khmer English English
ពិធីជួបសំណេះសំណាលជាមួយអ្នកជំងឺកំពុងសម្រាកព្យាបាល ក្រុមគ្រូពេទ្យ និងបុគ្គលិក នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២០ ខែកុម្ភះ ឆ្នាំ ២០២៤

ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកជំងឺកំពុងសម្រាកព្យាបាល ក្រុមគ្រូពេទ្យ និងបុគ្គលិក នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ព្រមទាំងក្រុមគ្រូពេទ្យវះកាត់អង្គការបេះដូងជប៉ុន ដឹកនាំដោយ លោកវេជ្ជបណ្ឌិត ហ៊ីដេតូ យ៉ូស៊ីអូកា (Dr.Hideto Yoshioka) ជាស្ថាបនិកអង្គការបេះដូងជប៉ុនប្រចាំនៅកម្ពុជា ដែលបានមកពិនិត្យ ព្យាបាល និងវះកាត់ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារ និងតំបន់ជុំវិញស្រុក រួមមាន ខេត្តក្រចេះ ខេត្តកំពង់ចាម នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ព័ត៌មានទាក់ទង