មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនា បញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤ (Tier IV Certification of Design Documents) ពីស្ថាប័នអន្តរជាតិ Uptime Institute
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់ជាផ្លូវការនូវវិញ្ញាបនបត្របញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤ លើឯកសាររចនា(Tier IV Certification of Design Documents-TCDD) ពីស្ថាប័នអន្តរជាតិ Uptime Institute នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ និងបានបង្ហាញជាសាធារណៈលើគេហទំព័រផ្លូវការ (www.uptimeinstitute.com) ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ នេះគឺជាជោគជ័យដ៏សំខាន់មួយ ដែលសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ ភាពប្រាកដនិយម និងមានចក្ខុវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការយកចិត្តទុកដាក់ណែនាំតម្រង់ទិសជាប់ជាប្រចាំពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាដែលមានសុវត្ថិភាពខ្ពស់ និងគ្មានការរអាក់រអួល ដើម្បីបម្រើដល់សេវាសាធារណៈ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
មជ្ឈមណ្ឌលទិន្នន័យនិងសង្គ្រោះទិន្នន័យរួម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចប់ការសាងសង់ និងដំណើរការសាកល្បងពេញលេញ ចាប់ពីចុងឆ្នាំ២០២៥ មក ដោយមានវិសាលភាព និងសមត្ថភាពអាចទ្រទ្រង់បានដល់ប្រមាណជា ៣០០ទូរ (Racks) និងគ្រោងរៀបចំដំណើរការជា Active-Active Data Center ជាមួយមជ្ឈមណ្ឌលទិន្នន័យរួម សម្រាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរាជធានីភ្នំពេញ និងអាចប្រើប្រាស់ជាសហទីតាំង(Co-location)សម្រាប់មជ្ឈមណ្ឌលទិន្នន័យរបស់អង្គភាពនានា។
ការសាងសង់ ត្រូវបានត្រួតពិនិត្យផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់ អនុលោមតាមស្ដង់ដារបច្ចេកទេសមជ្ឈមណ្ឌលទិន្នន័យ កម្រិត៤ (Uptime Tier IV -ស្ថិរភាពដំណើរការ ៩៩,៩៩៥%) ដែលជាកម្រិតស្ដង់ដារខ្ពស់បំផុតពីវិទ្យាស្ថាន Uptime ដែលជាស្ថាប័នឯករាជ្យ ទទួលស្គាល់ និងល្បីល្បាញក្នុងការកំណត់ និងផ្តល់វិញ្ញាបនបត្រស្តង់ដារ Tier សម្រាប់វាស់វែងភាពជឿជាក់ និងភាពធន់របស់មជ្ឈមណ្ឌលទិន្នន័យ។
ជាមួយសមិទ្ធផលនេះ បានធ្វើឱ្យមជ្ឈមណ្ឌលទិន្នន័យខាងលើ ក្លាយជាមជ្ឈមណ្ឌលទិន្នន័យទី១ ដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រកម្រិតខ្ពស់នេះ។
តើអ្វីទៅជាវិញ្ញាបនបត្រ Uptime Tier IV?
វិញ្ញាបនបត្រ Tier IV គឺជាកម្រិតខ្ពស់បំផុត (Highest Standard) ក្នុងចំណោមកម្រិតទាំង ៤ នៃស្តង់ដារមជ្ឈមណ្ឌលទិន្នន័យរបស់ពិភពលោក។ ប្រព័ន្ធដែលទទួលបានកម្រិតនេះ ត្រូវបានរចនាឡើងដោយផ្អែកលើគោលការណ៍សំខាន់ៗដូចជា៖
ព័ត៌មានទាក់ទង