ជ្រើសរើសភាសា: Khmer Khmer English English
វគ្គបណ្ដុះបណ្ដាលរំលឹកស្ដីពីការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មីសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម០២ឆ្នាំ ដល់មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធទាំងអស់ នៃរដ្ឋបាលខេត្តត្បូងឃ្មុំ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ ២០២៣

ព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃ គណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងវគ្គបណ្ដុះបណ្ដាលរំលឹក ស្ដីពី ការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មី សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម០២ឆ្នាំ ដល់មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធទាំងអស់ នៃរដ្ឋបាលខេត្តត្បូងឃ្មុំ។
វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅនៅសាលប្រជុំ ធំ សាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក អ៊ុន លំអង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនីតិសម្បទា ខេត្ត លោក សាន ផារ៉ន ប្រធានអង្គភាពសាវនកម្មផ្ទៃក្នុង នៃមូលនិធិជាតិជំនួយសង្គម កងកម្លាំងទាំង បី ប្រភេទ លោក- លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការជំនាញ ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត តំណាងប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធានមន្ទីរផែនការ ខេត្ត តំណាងអង្គការយូនីសេហ្វ(UNICEF)ប្រចាំតំបន់ អភិបាល-អភិបាលរង ក្រុង/ស្រុកមេឃុំ ចៅសង្កាត់ និងមន្ត្រីទទួលបន្ទុកកម្មវិធីឃុំ/សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធរណៈទាំង ៧ ក្រុង/ស្រុក ខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូប ។

អត្ថបទ &រូបភាព៖មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង