ខេត្តត្បូងឃ្មុំ ៖ សម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរោងចក្រផលិតកែច្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ឯ.ក។ រោងចក្រដ៏សំខាន់នេះ មានទីតាំងស្ថិតនៅភូមិជាំម្លូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឥស្សរជនជាន់ខ្ពស់ជាច្រើនរូប រួមមាន៖ ឯកឧត្តម លោកជំទាវ ជាគណៈប្រតិភូអមដំណើរសម្តេចនាយករដ្ឋមន្ត្រី, ឯកឧត្តម ឡុង ធាម សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ, ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ, លោក លោកស្រី ជាអភិបាលក្រុង ស្រុកទាំង៧, ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ, យុវជនកាយរិទ្ធ, យុវជនកាកបាទក្រហម, តំណាងអង្គការ សមាគមន៍នានា, ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។