ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ កញ្ញា កាន បុប្ជា ប្រធានការិយាល័យ រដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុ តំណាងអោយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំបានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលស្តីពី
«ការពិនិត្យ
និងការគ្រប់គ្រងការផ្តល់ការលើកទឹកចិត្តក្រោមយន្តការអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត
(អ.គ.វ.រ.ខ.)» ក្រោមអធិបតីភាព ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា។
ឯកឧត្តមបានចែករំលែកពីបទពិសោធន៍នៃការចុះបញ្ជី និងការផ្តល់ការលើកទឹកចិត្តដល់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ព្រមទាំងបកស្រាយនូវរាល់ចម្ងល់ និងបញ្ហាប្រឈមនានា ដែល អ.គ.វ.រ.ខ. បានជួបប្រទះពេលអនុវត្តកិច្ចការជាក់ស្តែង សំដៅធ្វើយ៉ាងណាឱ្យ អ.គ.វ.រ.ខ. អាចដំណើរការចុះបញ្ជី និងផ្តល់ការលើកទឹកចិត្តជូនគម្រោងវិនិយោគ ប្រកបដោយប្រសិទ្ធភាព ភាពជឿជាក់ និងទទួលបានលទ្ធផលតាមការរំពឹងទុករបស់រាជរដ្ឋាភិបាល។