ព្រះសីហនុ៖នាព្រឹកថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០២៣, លោក ហេង សុជាតិ អនុប្រធានមន្ទីរ និងមន្រ្ដីជំនាញ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងដោយមានការចូលរួមពីប្រតិភូតំណាងអគ្គនាយកដ្ឋានហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់។
កិច្ចប្រជុំនេះគឺផ្សព្វផ្សាយអំពី ៖ (១).លក្ខខណ្ឌ និងវិធានការក្នុងការអនុវត្តចំណូល ចំណាយថវិកាឆ្នាំ ២០២៣, (២).ការត្រួតពិនិត្យតាមដានការអនុវត្តថវិកានិងការធ្វើរបាយការណ៍, (៣).វិធានការពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ។