ជ្រើសរើសភាសា: Khmer Khmer English English
ស្លាចំណិតកំពុងពេញឡើងថ្លៃ! អ្នកស្រុកពញាក្រែកខិតខំប្រមូលផលដើម្បីលក់
អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៩ ខែមិថុនា ឆ្នាំ ២០២៥

ស្រុកពញាក្រែក, ខេត្តត្បូងឃ្មុំ — ទីផ្សាស្លាចំណិតកំពុងឡើងថ្លៃ ដល់ ៥១០០០ រៀលក្នុងមួយគីឡូក្រាម បង្កឱ្យអ្នកស្រុកនៅភូមិជាំធ្លក ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានការចូលរួមយ៉ាងសកម្មក្នុងការបកសំបក ស្ងោរ ចិត ហាលស្លាចំណិត ដើម្បីផ្គត់ផ្គង់ទីផ្សា និងរកចំណូលបន្ថែមសម្រាប់គ្រួសារ។

សកម្មភាពនេះបានបង្ហាញពីការរួបរួម និងការប្រើប្រាស់ធនធានធម្មជាតិក្នុងតំបន់យ៉ាងឆ្លាតវៃ ជាពិសេសក្នុងរដូវដែលស្លាចំណិតមានច្រើន និងមានតម្លៃលើទីផ្សារឡើងខ្ពស់។

ព័ត៌មានទាក់ទង