ជ្រើសរើសភាសា: Khmer Khmer English English
វគ្គបណ្តុះបណ្តាលបន្ថែមស្តីពី"ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងទិន្នន័យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ហៅកាត់ថា(SARMIS)"
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែកុម្ភះ ឆ្នាំ ២០២៣

ត្បូងឃ្មុំ៖នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំមានបើកវគ្គបណ្តុះបណ្តាលបន្ថែមស្តីពី“ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងទិន្ន័យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋហៅកាត់ថា (SARMIS)”​ជូនដល់មន្ទីរ-អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តត្បូងឃ្មុំ គោលបំណងដើម្បីសំដៅធ្វើយ៉ាងណាឲ្យការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់អង្គភាពប្រើប្រាស់ ដំណើរការទៅប្រកបដោយ ភាពត្រឹមត្រូវពេញលេញ និងទាន់ពេល ក្រោមអធិបតីភាពលោក គីម ទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។

លោកប្រធានមន្ទីរ បានលើកឡើងថា "ការអនុវត្តកន្លងមកគឺការរៀបចំបញ្ជីសារពើភណ្ឌ កត់ត្រាដោយដៃលើក្រដាស់ ឬតាមកម្មវិធី Word Excel យើងតែងជួប​ប្រទះនូវ​បញ្ហា​ប្រឈម​មួយចំនួន ក្នុងការរៀបចំបញ្ជីសារពើភ័ណ្ឌដូចជា​៖ ការកំណត់តម្លៃ

ទ្រព្យសម្បត្តិទាំងនោះ ការរៀបចំបញ្ជីសារពើ ភ័ណ្ឌ​មិនត្រឹមត្រូវ​ពេញលេញ លំបាកក្នុងការបញ្ចូលទិន្ន័យថ្មីក្នុងបញ្ជីសារពើភ័ណ្ឌ លំបាកក្នុងការបោះពុម្ភរបាយការណ៍ជាដើម បញ្ហាទាំងនេះទាមទា​រឲ្យមានការដោះស្រាយដោយប្រើប្រាស់នូវប្រព័ន្ធព័ត៌មានវិទ្យា

ថ្មីមួយនោះគឺប្រព័ន្ធ(SARMIS)នេះតែម្តង៕"



ព័ត៌មានទាក់ទង